អដ្ឋកថា ធម្មចក្កប្បវត្តនសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 744

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិតមិនគួរសេពគប់ឡើយ ។ ធម៌ អមខាង ២ ប្រការ គឺអ្វីខ្លះ ។ ការប្រកបរឿយៗ នូវសេចក្តីជាប់ចំពាក់ដោយ កាមសុខក្នុងកាមទាំងឡាយ ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជា របស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ។ ការប្រកបរឿយៗ នូវសេចក្តីព្យាយាមធ្វើខ្លួនឯងឲ្យលំបាក ដែលនាំមកនូវ សេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌អមខាងទាំង ២ នុ៎ះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើត សេចក្តីចេះដឹង ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បី ត្រាស់ដឹង ដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ តើ ដូចម្តេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីចេះដឹង ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ។ ( មជ្ឈិមាបដិបទា ) គឺអរិយមគ្គប្រកបដោយ អង្គ ៨ ប្រការនេះឯង ។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ ។ គឺសេចក្តីយល់ ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រ ូវ ១ សេចក្តីព្យាយាមត្រូវ ១ សេចក្តីរពឫកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា