តថាគតសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 756

ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់បានឮមកក្នុងកាលមុន ថា សេចក្តីទុក្ខនេះ ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើង ហើយដល់ព្រះតថាគតទាំងឡាយថា សេចក្តីទុក្ខនោះ ហៅថា អរិយសច្ច បុគ្គលគួរកំណត់ដឹង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើង ហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បាន ឮមកក្នុងកាលមុនថា សេចក្តីទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត បានកំណត់ដឹងហើយ ។