អដ្ឋកថា តថាគតសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 756

ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ ព្រះតថាគតទាំងឡាយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមកក្នុងកាលមុន ថា ហេតុជាទីកើតឡើងនៃទុក្ខនេះ ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយដល់តថាគតទាំងឡាយថា ហេតុជាទីកើតឡើងនៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីលះបង់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើង ហើយ ពន្លឺកើតឡើងហើយដល់ព្រះតថាគតទាំងឡាយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមកក្នុងកាលមុនថា ហេតុជាទីកើតឡើងនៃទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតលះបង់ចោលហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ ព្រះតថាគតទាំងឡាយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមកក្នុងកាលមុន ថា សេចក្តីរលត់ទុក្ខនេះ ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើង ហើយដល់ព្រះតថាគតទាំងឡាយ ក្នុងកាលមុនថា សេចក្តីរលត់ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតគប្បីធ្វើឲ្យជាក់ច្បាស់ ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើង ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ព្រះតថាគតទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមកក្នុងកាលមុនថា សេចក្តីទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគតធ្វើឲ្យជាក់ច្បាស់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើង ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់ ព្រះតថាគតទាំងឡាយក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានឮមកក្នុងកាលមុន ថា បដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខន