អដ្ឋកថា អជ្ឈត្តិកាយតនសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្តេច ។ គឺអរិយមគ្គដែលប្រកបដោយអង្គទាំង ៨ ប្រការនេះឯង ។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការតម្កល់ ចិត្តនឹងត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាម ថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្តេច ។ ពាក្យថា អាយតនៈខាងក្នុង ៦ គួរពោលថា ជាឈ្មោះនៃទុក្ខអរិយសច្ចនោះ ។ អាយតនៈ ៦ គឺអ្វីខ្លះ ។ អាយតនៈ គឺចក្ខុ ១ ។ បេ ។ អាយតនៈ គឺចិត្ត ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខសមុទយអរិយសច្ច តើដូចម្តេច ។ គឺតណ្ហាណា ដែលនាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីរីករាយ និងតម្រេក នាំសត្វឲ្យត្រេកត្រអាលចំពោះភពនោះៗ ។ តណ្ហានោះ អ្វីខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ទុក្ខសមុទយអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខនិរោធអរិយសច្ច តើដូចម្តេច ។ គឺសភាវៈដែលប្រាសចាកតម្រេក និងការរលត់ មិនមានសេសសល់ ជម្រុះ ចោល គ្រវែងចោល រួចស្រឡះ មិនមានអាល័យ ចំពោះតណ្ហានោះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិ