បឋមធារណសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 760

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយបានដែរឬ ។ កាលបើព្រះមានព្រះភាគទ្រង់ត្រាស់ យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ ហើយ ។ ម្នាលភិក្ខុ ចុះអ្នកចាំអរិយសច្ច ៤ ដែលតថាគតសម្តែងហើយ តើ ដូចម្តេចខ្លះ ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំ នូវទុក្ខ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយថា ជាអរិយសច្ចទី ១ បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវហេតុជាទីកើតឡើងនៃទុក្ខ ដែលព្រះមានជោគ ត្រាស់ហើយថា ជាអរិយសច្ចទី ២ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវ សេចក្តីរលត់ទុក្ខ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ហើយថា ជាអរិយសច្ចទី ៣ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវបដិបទាជាដំណើរទៅកាន់សេចក្តី រម្លត់ទុក្ខ ដែលព្រះមានព្រះភាគត្រាស់ហើយថា ជាអរិយសច្ចទី ៤ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំទុកនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ ហើយយ៉ាងនេះ ។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយ ប្រពៃណាស់ហើយ ។ ម្នាលភិក្ខុ សេចក្តី ទុក្ខហ្នឹងឯង តថាគតសម្តែងហើយថា ជាអរិយសច្ចទី ១ ចូរអ្នកចាំនូវអរិយសច្ចទី ១ នោះ ដូច្នោះចុះ ម្នាលភិក្ខុ ហេតុជាទីកើតឡើងនៃទុក្ខ តថាគត សម្តែងហើយថា ជាអរិយសច្ចទី ២ ចូរអ្នកចាំទុកអរិយសច្ចទី ២ នោះ ដូច្នោះចុះ ម្នាលភិក្ខុ សេចក្តីរលត់ទុក្ខ តថាគតសម្តែងហើយថា ជាអរិយសច្ចទី ៣ ចូរអ្នកចាំទុកនូវអរិយសច្ចទី ៣ នោះ ដូច្នោះចុះ ម្នាលភិក្ខ