អដ្ឋកថា បឋមធារណសូត្រ ទី ៥
បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំទុកនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ ហើយយ៉ាងនេះ ។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ម្នាលភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយ ប្រពៃណាស់ហើយ ។ ម្នាលភិក្ខុ សេចក្តី ទុក្ខហ្នឹងឯង តថាគតសម្តែងហើយថា ជាអរិយសច្ចទី ១ ចូរអ្នកចាំនូវអរិយសច្ចទី ១ នោះ ដូច្នោះចុះ ម្នាលភិក្ខុ ហេតុជាទីកើតឡើងនៃទុក្ខ តថាគត សម្តែងហើយថា ជាអរិយសច្ចទី ២ ចូរអ្នកចាំទុកអរិយសច្ចទី ២ នោះ ដូច្នោះចុះ ម្នាលភិក្ខុ សេចក្តីរលត់ទុក្ខ តថាគតសម្តែងហើយថា ជាអរិយសច្ចទី ៣ ចូរអ្នកចាំទុកនូវអរិយសច្ចទី ៣ នោះ ដូច្នោះចុះ ម្នាលភិក្ខុ បដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខហ្នឹងឯង តថាគតសម្តែងហើយថា ជាអរិយសច្ចទី ៤ ចូរអ្នកចាំទុកនូវអរិយសច្ចទី ៤ នោះដូច្នោះចុះ ។ ម្នាលភិក្ខុ ចូរ អ្នកចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយយ៉ាងនេះចុះ ។ ម្នាល ភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជា ទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទី រម្លត់ទុក្ខ ។