ទុតិយធារណសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 762

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចាំទុកនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយបានដែរឬ ។ កាលបើព្រះមានជោគទ្រង់ត្រាស់ យ៉ាងនេះហើយ ភិក្ខុមួយរូបក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវអរិយសច្ច ៤ ដែលព្រះមានបុញ្ញរាសីត្រាស់ ហើយ ។ ម្នាលភិក្ខុ ចុះអ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយ តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវទុក្ខហ្នឹងឯង ដែល ព្រះមានព្រះភាគត្រាស់ហើយថា ជាអរិយសច្ចទី ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយនិយាយយ៉ាងនេះថា សេចក្តីទុក្ខ ឯណា ដែលព្រះសមណគោតមត្រាស់ហើយ សេចក្តីទុក្ខនុ៎ះ មិនមែនជា អរិយសច្ចទី ១ ទេ ខ្ញុំព្រះអង្គបដិសេធនូវសេចក្តីទុក្ខ ដែលចាត់ជាអរិយសច្ច ទី ១ នុ៎ះចោលចេញ ហើយបញ្ញត្តសេចក្តីទុក្ខឯទៀតថា ជាអរិយសច្ចទី ១ វិញ ដូច្នេះ ហេតុនោះ មិនមានឡើយ ។