អដ្ឋកថា ទុតិយធារណសូត្រ ទី ៦
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចាំនូវហេតុជាទីកើតឡើងនៃទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគ ។ បេ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខហ្នឹងឯង ដែលព្រះមានព្រះភាគត្រាស់ហើយថា ជាអរិយសច្ចទី ៤ ។ បពិត្រព្រះអង្គដ៏ ចម្រើន ទោះបីសមណៈ ឬព្រាហ្មណ៍ឯណានីមួយ គប្បីនិយាយយ៉ាងនេះថា បដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខឯណា ដែលព្រះសមណគោតមសម្តែង ហើយ បដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខនុ៎ះ មិនមែនជាអរិយសច្ចទី ៤ ទេ ខ្ញុំព្រះអង្គនឹងបដិសេធនូវបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ដែលចាត់ជា អរិយសច្ចទី ៤ នោះចោល ហើយបញ្ញត្តបដិបទាជាដំណើរទៅកាន់ទីរម្លត់ ទុក្ខដទៃថា ជាអរិយសច្ចទី ៤ វិញ ហេតុនុ៎ះ មិនមានឡើយ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គចាំនូវអរិយសច្ច ៤ ដែលព្រះមានព្រះភាគត្រាស់ ហើយយ៉ាងនេះ ។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាល ភិក្ខុ អ្នកចាំនូវអរិយសច្ច ៤ ដែលតថាគតសម្តែងហើយ ប្រពៃណាស់ហើយ ។ ម្នាលភិក្ខុ ទុក្ខនោះឯង តថាគតសម្តែងហើយថា ជាអរិយសច្ចទី ១ ចូរអ្នកចាំ នូវអរិយសច្ចទី ១ នោះដូច្នោះចុះ ។ ម្នាលភិក្ខុ ទោះបីសមណៈ ឬព្រាហ្មណ៍ ឯណានីមួយ គប្បីពោលយ៉ាងនេះថា សេចក្តីទុក្ខណា ដែលព្រះសមណគោតម ត្រាស់ហើយ សេចក្តីទុក្ខនុ៎ះមិនមែនជាអរិយសច្ចទី ១ ទេ តថាគតនឹងបដិសេធ នូវសេចក្តីទុក្ខដែលចាត់ជាអរិយសច្ចទី ១ នោះហើយ បញ្ញត្តសេចក្តីទុក្ខដទៃ ថាជាអរិយសច្ចទី ១ ដូច្នេះវិញ ហេតុនុ៎ះមិនមានឡើយ ។