អវិជ្ជាសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 764

លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា អវិជ្ជា អវិជ្ជា ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច មួយទៀត បុគ្គលដែលលុះ ក្នុងអវិជ្ជា តើដូចម្តេច ។ ម្នាលភិក្ខុ ការមិនដឹងទុក្ខ មិនដឹងហេតុជាទីកើតឡើង នៃទុក្ខ មិនដឹងទីរម្លត់ទុក្ខ មិនដឹងបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខឯណា ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា មួយវិញទៀត បុគ្គលដែលលុះក្នុងអវិជ្ជា រមែង