សង្កាសនសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 765
ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខនេះ តថាគតបញ្ញត្តថា ជា អរិយសច្ចដូច្នេះ វណ្ណៈ គឺអក្ខរៈមានប្រមាណមិនបាន ព្យញ្ជនៈមានប្រមាណ មិនបាន វិភត្តិក៏មានប្រមាណមិនបាន ក្នុងអរិយសច្ចនោះថា សេចក្តីទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុជាទីកើតឡើងនៃ ទុក្ខនេះ ហៅថា អរិយសច្ច ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាជាដំណើរ ទៅកាន់ទីរម្លត់ទុក្ខនេះ តថាគតបញ្ញត្តថា ជាអរិយសច្ច វណ្ណៈមានប្រមាណ មិនបាន ព្យញ្ជនៈមានប្រមាណមិនបាន វិភត្តិក៏មានប្រមាណមិនបាន ក្នុង អរិយសច្ចនោះថា បដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះខ្លះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តី ព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ៨