អដ្ឋកថា សង្កាសនសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 766

គប្បីជ្រាបអធិប្បាយក្នុងសង្កាសនសូត្រទី ៩ ដូចតទៅនេះ បទថា អបរិមាណា វណ្ណា បានដល់ អក្ខរៈមិនមានប្រមាណ ។ បទថា ព្យញ្ជនា ដូច្នេះ ជាវេវចនៈរបស់ពាក្យថា អក្ខរៈ មិនមានប្រមាណទាំងនោះ ។ ម្យ៉ាងទៀត ឯកទេស ១ នៃអក្ខរៈ គឺឈ្មោះថា ព្យញ្ជនៈ ។ បទថា សង្កាសនា គឺការចែក ។ ពិតហើយ បើសច្ចៈនីមួយៗ លោកសម្តែងឲ្យ ពិស្តារដោយអាការទាំងពួង អក្ខរៈជាដើម ក៏ឈ្មោះថា មិនមានទីបំផុត ព្រោះ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ហើយយ៉ាងនេះ ។