តថសូត្រ ទី ១០
ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះជារបស់ពិតមិន ប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ ធម្មជាត ៤ គឺអ្វីខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា នេះជាទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជា របស់ដទៃឡើយ ។ ពាក្យថា នេះជាហេតុជាទីកើតឡើងនៃទុក្ខ នុ៎ះជា ធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ ពាក្យថា នេះ ជាសេចក្តីរម្លត់ទុក្ខ ។ បេ ។ ពាក្យថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ ទុក្ខ នុ៎ះជាធម្មជាតពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ។ ម្នាល ភិក្ខុទាំងឡាយ ធម្មជាត ៤ នេះជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជា របស់ដទៃឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិប ទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ធម្មចក្កប្បវត្តនវគ្គទី ២ ចប់ ៥ ឧទ្ទាននៃធម្មចក្កប្បវត្តនវគ្គនោះ គឺ ពោលអំពីព្រះតថាគតមាន ២ លើក អំពីឧបាទានក្ខន្ធ ប្រាំ ១ អំពីអាយតនៈប្រាំមួយ ១ អំពីភិក្ខុចាំអរិយសច្ច មាន ២ លើក អំពីអវិជ្ជា ១ អំពីវិជ្ជា ១ អរិយសច្ច មានវិភត្តិជាដើម ១ អំពីធម្មជាតពិត ១ ។