អដ្ឋកថា តថសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 768
គប្បីជ្រាបអធិប្បាយក្នុងតថសូត្រទី ១០ ដូចតទៅនេះ ទុក្ខ ឈ្មោះថា ជារបស់ពិត ព្រោះអត្ថថា មិនមានដោយសភាវៈរបស់ខ្លួន លោកហៅថា ទុក្ខនោះឯង ឈ្មោះថា មិនប្រែប្រួល ព្រោះសភាវៈមិនទទេ ។ ព្រោះថា ទុក្ខ ឈ្មោះថា មិនមែនទុក្ខក៏មិនមែន ឈ្មោះថា មិនជារបស់ដទៃ ព្រោះមិន ចូលដល់សភាវៈដទៃ ។ ទុក្ខចូលដល់ការពោលក្នុងទុក្ខសមុទយៈជាដើម ក៏ មិនមែន ។ ក្នុងសមុទយៈជាដើម ក៏ន័យនេះឯង ។