អដ្ឋកថា បឋមកោដិគាមសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 769

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម ក្នុងដែនវជ្ជី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោល ត្រាច់ រង្គាត់ទៅ អស់កាលយូរអង្វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ ធ្លុះនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែង យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច ។ បេ ។ ទុក្ខនិរោធអរិយសច្ច ។ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែងយ៉ាងនេះ ព្រោះមិន បានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ម្នាល ភិក្ខុទាំងឡាយ ទុក្ខអរិយសច្ចនេះ តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹង ហើយ បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹង ហើយ បានចាក់ធ្លុះហើយ ។ ភវតណ្ហា ជាធម្មជាតនាំសត្វឲ្យចូលទៅកាន់ភព បានផ្តាច់ផ្តិលអស់ហើយ ភពថ្មីទៀត ក្នុងកាលឥឡូវនេះ មិនមានឡើយ ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ លុះព្រះសុគតទ្រង់ត្រាស់ពាក្យ នេះចប់ហើយ ព្រះសាស្តាក៏ត្រាស់គាថានេះតទៅទៀតថា