អដ្ឋកថា ទុតិយកោដិគាមសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 771

ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិន ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះ ជាហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់ទុក្ខ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគតមិនបានសន្មត ថាជាសមណៈក្នុងសមណៈទាំងឡាយផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុង ព្រាហ្មណ៍ទាំងឡាយផង ដ្បិតលោកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ឯណានី មួយ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដឹងច្បាស់តាមសេចក្តីពិត ថា នេះជាហេតុជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា សេចក្តីរម្លត់ទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទាជាដំណើរទៅកាន់ ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើប តថាគតសន្មតថា សមណៈក្នុងពួកសមណៈផង សន្មតថា ព្រាហ្មណ៍ក្នុងពួក ព្រាហ្មណ៍ផង ដ្បិតលោកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច នូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុង បច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យ នេះ លុះព្រះសុគតបានត្រាស់ពាក្យនេះចប់ហើយ ទើបព្រះសាស្តាត្រាស់គាថា នេះតទៅទៀតថា