សម្មាសម្ពុទ្ធសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 774

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដែលមានឈ្មោះថា អរហំសម្មាសម្ពុទ្ធ ព្រោះព្រះតថាគត បានត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តី ព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។