អរហន្តសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 774

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធ ទាំងឡាយណានីមួយ ក្នុងកាលជាអតីតត្រា ស់ដឹងហើយតាមសេចក្តីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ ត្រាស់ដឹងហើយនូវអរិយសច្ច ៤ តាម សេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាអនាគត នឹងត្រាស់ដឹងតាមសេចក្តីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ នឹងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាល ជាបច្ចុប្បន្ន រមែងត្រាស់ដឹងតាមសេចក្តីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ នោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្តីពិត ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយ- សច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងហើយ នឹងត្រាស់ដឹងឥឡូវនេះ ត្រាស់ដឹងតាមសេចក្តីពិត ពួកព្រះអរហន្តសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្តីពិត ។