អដ្ឋកថា អាសវក្ខយសូត្រ ទី ៥
ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅនៃអាសវៈ ទាំងឡាយចំពោះបុគ្គលដែលដឹង ដែលឃើញ មិនមែនចំពោះបុគ្គលដែលមិន ដឹង មិនឃើញទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹងអ្វី ដែលឃើញអ្វី ។ ម្នាលភិក្ខុទាំងឡាយ ការអស់ ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹង ដែលឃើញថា នេះជាទុក្ខ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹង ដែលឃើញថា នេះជាហេតុជាទីកើតឡើងនៃទុក្ខ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹង ដែលឃើញថា នេះជាសេចក្តីរលត់ ទុក្ខ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹង ដែល ឃើញថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានចំពោះបុគ្គលដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង សាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តី ព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។