មិត្តសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 776

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះចំពោះជន ពួកណាមួយ មួយទៀត ជនពួកណាជាមិត្តក្តី ជាអមាត្យក្តី ញាតិក្តី សាលោហិតក ្តី គប្បីសម្គាល់នូវពាក្យដែលគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញ៉ាំងជនទាំងនោះឲ្យសមាទាន ឲ្យតាំងនៅ ឲ្យតម្កល់នៅ ក្នុងការត្រាស់ដឹង នូវអរិយសច្ច ៤ តាមសេចក្តីពិត ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ គួរអ្នកទាំងឡាយអនុគ្រោះ ចំពោះជនពួកណាមួយ មួយទៀត ជនពួកណា ជាមិត្តក្តី អមាត្យក្តី ញាតិក្តី សាលោហិតក្តី គប្បីសម្គាល់នូវពាក្យដែលគួរស្តាប់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរញ៉ាំងជនទាំងនោះឲ្យសមាទាន ឲ្យតាំងនៅ ឲ្យតម្កល់នៅក្នុង ការត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។