តថសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 776

ម្នាលភិក្ខុទាំងឡាយ អរិយសច្ចមាន ៤ នេះ ។ អរិយសច្ច គឺអ្វីខ្លះ ។ ទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ៨