អដ្ឋកថា តថសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 777

គប្បីជ្រាបអធិប្បាយក្នុងតថសូត្រទី ៧ ដូចតទៅនេះ បទថា តស្មា អរិយសច្ចានិ សេចក្តីថា សច្ចៈទាំងឡាយនោះ ជារបស់ពិត មិន កើតដោយប្រការដទៃ ព្រោះហេតុណា ហេតុនោះ ទើបលោកហៅថា សច្ចៈ នៃព្រះអរិយៈទាំងឡាយ ។ ព្រះអរិយៈទាំងឡាយ រមែងមិនចាក់ធ្លុះនូវសច្ចៈ ទាំងឡាយដែលប្រែប្រួលដទៃ ដោយសេចក្តីពិតរបស់ព្រះអរិយៈ ។