លោកសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 778

ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ព្រះតថាគតជាអរិយបុគ្គល ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះ ហេតុនោះ ( សច្ចៈ ៤ ដែលតថាគតសម្តែងហើយ ) ហៅថា អរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាម ថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរ ទៅកាន់ទីរម្លត់ទុក្ខ ។ ៨