អដ្ឋកថា លោកសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 778
គប្បីជ្រាបអធិប្បាយក្នុងលោកសូត្រទី ៨ ដូចតទៅនេះ បទថា តថាគតោ អរិយោ តស្មា អរិយសច្ចានិ សេចក្តីថា អរិយសច្ច ទាំងឡាយនោះ ឈ្មោះថា ជារបស់ព្រះអរិយៈ ព្រោះព្រះតថាគតដែលជា ព្រះអរិយៈ ទ្រង់ចាក់ធ្លុះ និងសម្តែងហើយ ព្រោះហេតុណា ហេតុនោះ ទើប ឈ្មោះថា អរិយសច្ច ព្រោះជាសេចក្តីពិតរបស់ព្រះអរិយៈ ។