គវម្បតិសូត្រ ទី ១០
សម័យមួយ ពួកភិក្ខុជាថេរៈច្រើនរូប នៅក្នុងក្រុងសហជនិយៈ ក្នុងដែនចេតិយៈ ។ ក៏សម័យនោះឯង កាលភិក្ខុជាថេរៈមានប្រមាណច្រើនរូប ត្រឡប់មកពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងមូលក៏កើតមាន ពាក្យជាចន្លោះឡើងថា ម្នាលអាវុសោ បុគ្គលណាឃើញសេចក្តីទុក្ខ បុគ្គល នោះឈ្មោះថា ឃើញហេតុជាទីកើតឡើងនៃទុក្ខផង ឃើញទីរំម្លត់នៃទុក្ខផង ឃើញបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខផង ។ កាលបើភិក្ខុទាំងនោះ ពោលយ៉ាងនេះហើយ គវម្បតិត្ថេរដ៏ មានអាយុ ក៏ពោលនឹងពួកភិក្ខុដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះខ្ញុំ បានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានបុណ្យ ខ្ញុំបានទទួលក្នុងទីចំពោះ ព្រះភក្ត្រព្រះដ៏មានបុណ្យថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញទុក្ខ បុគ្គល នោះឈ្មោះថា ឃើញទុក្ខសមុទ័យផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង ។ បុគ្គលណា ឃើញទុក្ខសមុទ័យ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញទុក្ខនិរោធផង ឃើញទុក្ខនិរោធគាមិនីបដិបទា ផង ។ បុគ្គលណា ឃើញទុក្ខនិរោធ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញទុក្ខសមុទ័យផង ឃើញទុក្ខនិរោធគាមិនីបដិបទាផង ។ បុគ្គលណា ឃើញទុក្ខនិរោធគាមិនីបដិបទា បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខផង ឃើញ ទុក្ខសមុទ័យផង ឃើញទុក្ខនិរោធផង ។ កោដិគាមវគ្គទី ៣ ចប់ ៥ ឧទ្ទាននៃកោដិគាមវគ្គនោះ គឺ ពោលអំពីព្រះដ៏មានព្រះភាគគង់នៅក្នុងដែនវជ្ជី មាន ២ លើក អំពីឈ្មោះថាអរហន្តសម្មាសម្ពុទ្ធព្រោះត្រាស់ដឹង អរិយសច្ច ១ អំពីព្រះអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹង ហើយ ក្នុងអតីតកាលជាដើម ១ អំពីការអស់ទៅនៃ