អដ្ឋកថា គវម្បតិសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 781

គប្បីជ្រាបអធិប្បាយក្នុងគវម្បតិសូត្រទី ១០ ដូចតទៅនេះ បទថា សហជនិយេ បានដល់ ក្នុងព្រះនគរដែលមានឈ្មោះថា សហជនិយៈ ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញទុក្ខ បុគ្គលនោះ ឈ្មោះថា ឃើញទុក្ខសមុទ័យផងជាដើម ដូច្នេះ ព្រះមានព្រះភាគត្រាស់ហើយ ដោយ អំណាចការចាក់ធ្លុះតែម្យ៉ាង ។ ក្នុងព្រះសូត្រនេះ បានត្រាស់ការចាក់ធ្លុះតែម្យ៉ាងបុណ្ណោះឯង ។