អដ្ឋកថា ខទិរបត្តសូត្រ ទី ២
ម្នាលភិក្ខុទាំងឡាយ បុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំមិន បានត្រាស់ដឹងនូវអរិយសច្ច តាមសេចក្តីពិត មិនបានត្រាស់ដឹងនូវទុក្ខសមុទយអរិយសច្ច តាមសេចក្តីពិត មិនបានត្រាស់ដឹងនូវទុក្ខនិរោធអរិយសច្ច តាមសេចក្តីពិត មិនបានត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាម សេចក្តីពិត តែនឹងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខដោយប្រពៃបាន ហេតុនុ៎ះមិនមាន ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំធ្វើ កញ្ចប់នៃស្លឹកគគីរក្តី ស្លឹកស្រល់ក្តី ស្លឹកកន្ទួតព្រៃក្តី ហើយនឹងនាំទៅនូវទឹក ឬចម្រៀកត្នោត ហេតុនុ៎ះ មិនមានឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំង- ឡាយ បុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំមិនបានត្រាស់ដឹងនូវទុក្ខអរិយសច្ច តាមសេចក្តីពិត ។ បេ ។ មិនបានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្តីពិត តែនឹងធ្វើនូវទីបំផុតនៃសេចក្តីទុក្ខ ដោយប្រពៃ បាន ហេតុនុ៎ះ មិនមានឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំបានត្រាស់ដឹងនូវទុក្ខអរិយសច្ច តាមសេចក្តីពិតត្រា ស់ដឹងនូវទុក្ខសមុទយអរិយសច្ច តាមសេចក្តីពិត ត្រាស់ដឹងនូវទុក្ខនិរោធអរិយសច្ច តាម សេចក្តីពិត ត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្តីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃបាន ហេតុនុ៎ះ ទើបមានមែន ។ ម្នាលភិក្ខុ ទាំងឡាយ ដូចជាបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំធ្វើនូវកញ្ចប់នៃស្លឹក ឈូកក្តី ស្លឹកចារក្តី ស្លឹកល្វៀក្តី ហើយនឹងនាំទៅនូវទឹក ឬចម្រៀកត្នោត ហេតុនុ៎ះទើបមានមែន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំត្រាស់ដឹងនូវទុក្ខអរិយសច្ច តាមសេចក្តី