អដ្ឋកថា ទណ្ឌសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 787

គប្បីជ្រាបអធិប្បាយក្នុងទណ្ឌសូត្រទី ៣ ដូចតទៅនេះ បទថា អស្មា លោកា បរំ លោកំ សេចក្តីថា ចេញអំពីលោកនេះ ទៅលោកដទៃ គឺនរកខ្លះ តិរច្ឆានខ្លះ បេតវិស័យខ្លះ មនុស្សលោកខ្លះ ទេវលោកខ្លះ ។ អធិប្បាយថា កើតក្នុងវដ្តៈនោះឯងរឿយៗ ។