អដ្ឋកថា បាណសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 790

ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះសត្វទាំងនោះមានអត្តភាពតូចៗ ។ ម្នាលភិក្ខុទាំងឡាយ អបាយ ធំយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលរួចចាកអបាយដែលធំយ៉ាងនេះ ជា អ្នកបរិបូណ៌ដោយទិដ្ឋិ ទើបដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តី ព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។