បឋមសូរិយសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 791

ម្នាលភិក្ខុទាំងឡាយ កាលព្រះអាទិត្យរះឡើង រមែងមាន ការរះឡើងនៃអរុណ ជាប្រធានជាបុព្វនិមិត្ត ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ មែនហើយ ភិក្ខុដែលត្រាស់ដឹងតាមសេចក្តីពិត នូវអរិយសច្ច ៤ រមែងមាន សម្មាទិដ្ឋិនុ៎ះ ជាប្រធានជាបុព្វនិមិត្ត ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ រមែង កើតប្រាកដដល់ភិក្ខុ ដែលប្រកបដោយសម្មាទិដ្ឋិ ដឹងច្បាស់តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។