អដ្ឋកថា ឥន្ទខីលសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 793

ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនបានឃើញនូវអរិយសច្ច ៤ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិន ក្រឡេកមើលមុខសមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចម្រើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិតដូច្នេះឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ដូចសសរដែកក្តី សសរគោលក្តី ដែលមានរណ្តៅដ៏ជ្រៅ គេដាំ ស៊ប់សួនល្អឥតមានកម្រើក ឥតមានញាប់ញ័រ បើទុកជាភ្លៀងលាយដោយ ខ្យល់ដ៏ខ្លាំងមកអំពីទិសខាងកើតក៏មិនធ្វើសសរនោះឲ្យកម្រើក មិនធ្វើឲ្យរញ្ជួយ មិនធ្វើឲ្យញាប់ញ័រ បើទុកជាខ្យល់បក់មកអំពីទិសខាងលិចក្តី ។ បេ ។ អំពីខាងជើង ក្តី ភ្លៀងដែលលាយដោយខ្យល់ដ៏ខ្លាំងមកអំពីទិសខាងត្បូងក្តី ក៏មិនធ្វើឲ្យ សសរនោះ កម្រើករញ្ជួយញាប់ញ័រឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះរណ្តៅជ្រៅ ព្រោះសសរ គេដាំស៊ប់សួនល្អ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹង ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះ បដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិន ក្រឡេកមើលមុខសមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចម្រើននេះ កាលបើ ដឹងក៏ដឹងដោយពិត កាលបើឃើញក៏ឃើញដោយពិត ។ ដំណើរនោះ ព្រោះ ហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បានឃើញនូវអរិយសច្ច ៤ ដោយ ប្រពៃ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព