អដ្ឋកថា វាទត្ថិកសូត្រ ទី ១០
សមណៈ ឬព្រាហ្មណ៍ នោះនឹងធ្វើឲ្យភិក្ខុនោះកម្រើកក្តី រញ្ជួយក្តី ញាប់ញ័រក្តី ដោយពាក្យប្រកបដោយ ធម៌ ហេតុនុ៎ះមិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចសសរថ្មប្រវែង ១៦ ហត្ថ សសរថ្មនោះដាំចុះទៅក្នុងរណ្តៅខាងក្រោម ៨ ហត្ថ នៅខាងលើរណ្តៅ ៨ ហត្ថ ប្រសិនជាភ្លៀងលាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងកើតក្តី ក៏ មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យញាប់ញ័របានឡើយ បើមកអំពីទិស ខាងលិចក្តី ។ អំពីទិសខាងជើងក្តី ។ បើទុកជាគ្រាប់ភ្លៀងលាយដោយខ្យល់ ដ៏ខ្លាំង មកអំពីទិសខាងត្បូងក្តី ក៏មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យ ញាប់ញ័របានឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះរណ្តៅក៏ជ្រៅ សសរថ្មក៏គេដាំស៊ប់សួនល្អ យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុឯណានីមួយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ។ បេ ។ ដឹង ច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងកើតក្តី ដោយគិតថា អាត្មាអញនឹងលើកនូវវាទៈ របស់ភិក្ខុនោះចេញ ។ សមណៈ ឬ ព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះកម្រើកក្តី ធ្វើឲ្យរញ្ជួយក្តី ធ្វើឲ្យញាប់ញ័រក្តី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះមិនមានឡើយ ។ អំពីទិសខាងលិចក្តី ។ អំពីទិសខាងជើងក្តី ។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈមកអំពីទិសខាងត្បូង ដោយគិតថា អាត្មាអញនឹងលើកវាទៈរបស់ ភិក្ខុនោះចេញ ។ សមណៈ ឬព្រាហ្មណ៍នោះនឹងធ្វើឲ្យភិក្ខុនោះកម្រើកក្តី នឹងធ្វើឲ្យ រញ្ជួយក្តី នឹងធ្វើឲ្យញាប់ញ័រក្តី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិន មានឡើយ ។