អដ្ឋកថា លោកចិន្តាសូត្រ ទី ១
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគទ្រង់ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានបុរស ម្នាក់ ចេញអំពីក្រុងរាជគ្រឹះដោយគិតថា អញនឹងគិតនូវលោកចិន្តា ( គិតអំពី លោក ) ដូច្នេះហើយ ចូលទៅរកស្រះបោក្ខរណីឈ្មោះសុមាគធា លុះចូលទៅ ដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះសុមាគធា ហើយគិត លោកចិន្តា ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ស្រាប់តែឃើញនូវសេនាមាន អង្គ ៤ កំពុងចូលទៅក្នុងក្រអៅឈូក ទៀបឆ្នេរស្រះបោក្ខរណីឈ្មោះសុមាគធា ។ លុះបុរសនោះឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អញជាមនុស្សឆ្កួត ទេតើ អញជាមនុស្សមានចិត្តរាយមាយទេតើ វត្ថុណាមិនមានក្នុងលោក វត្ថុ នោះអញបានឃើញហើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសនោះត្រឡប់ ចូលទៅកាន់នគរហើយប្រាប់ពួកមហាជនថា នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំជា មនុស្សឆ្កួត នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំជាមនុស្សមានចិត្តរាយមាយ វត្ថុណា មិនមានក្នុងលោក វត្ថុនោះខ្ញុំបានឃើញហើយ ។ ពួកមហាជន តបវិញថា នែ បុរសដ៏ចម្រើន ចុះហេតុដូចម្តេច បានជាអ្នកឆ្កួត ហេតុដូចម្តេច បានជាអ្នក មានចិត្តរាយមាយ វត្ថុដែលអ្នកបានឃើញហើយ មិនមានក្នុងលោក តើដូច ម្តេច ។ នែអ្នកទាំងឡាយដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំចេញអំពីក្រុងរាជគ្រឹះ ដោយគិតថា អាត្មាអញនឹងគិតនូវលោកចិន្តា ដូច្នេះហើយ ចូលទៅរកស្រះ បោក្ខរណី ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏អង្គុយទៀបឆ្នេរស្រះ បោក្ខរណីឈ្មោះសុមាគធា គិតនូវលោកចិន្តា ។ នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំ ក៏បានឃើញនូវសេនាមានអង្គ ៤ កំពុងចូលទៅក្នុងក្រអៅឈូក ទៀប