អដ្ឋកថា បបាតសូត្រ ទី ២
ម្នាលភិក្ខុ ជ្រោះដទៃធំជាងផង គួរខ្លាច ផង ជាងជ្រោះនេះមានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ជ្រោះដទៃធំជាងផង គួរខ្លាចផង ជាងជ្រោះនេះទៅទៀត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទ័យ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ មិន ដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ តែងត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បី ជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីជរា ត្រេកអរក្នុង សង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីមរណៈ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស ។ កាលបើ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្ត ទៅដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីមរណៈ ត្រេកអរក្នុង សង្ខារទាំងឡាយដែលប្រព្រឹត្តទៅដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសហើយ ឈ្មោះថា តាក់តែងនូវសង្ខារដែលប្រព្រឹត្តទៅដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីជរា តាក់តែងនូវសង្ខារ ទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស ។