មហាបរិឡាហសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 806

មិនធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង មិនធ្លាក់ចុះកាន់ជ្រោះ គឺជរាផង មិនធ្លាក់ចុះ កាន់ជ្រោះ គឺមរណៈផង មិនធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសផង ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុត ស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ ៨