អដ្ឋកថា មហាបរិឡាហសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 806

គប្បីជ្រាបអធិប្បាយក្នុងបបាតសូត្រទី ២ ដូចតទៅនេះ បទថា បដិភាណកូដោ សេចក្តីថា ភ្នំខណ្ឌព្រំដែន ដូចគ្នានឹងភ្នំធំមួយ ។ ម្នាលភិក្ខុទាំងឡាយ នរក មានសេចក្តីក្រហល់ក្រហាយធំ សត្វរមែងឃើញនូវរូបណាមួយ ដោយចក្ខុក្នុងនរកនោះ រមែងឃើញរូបមិន ជាទីប្រាថ្នា មិនឃើញរូបជាទីប្រាថ្នា ឃើញរូបមិនជាទីគាប់ចិត្ត មិនឃើញរូប ជាទីគាប់ចិត្ត ឃើញរូបមិនជាទីពេញចិត្ត មិនឃើញរូបជាទីពេញចិត្ត ស្តាប់ សំឡេងណាមួយ ដោយត្រចៀក ។ បេ ។ ពាល់ត្រូវនូវផ្សព្វណាមួយ ដោយ កាយ ។ ដឹងច្បាស់ធម្មារម្មណ៍ណាមួយ ដោយចិត្ត ដឹងច្បាស់រូបមិនជាទីប្រាថ្នាមិ នដឹងច្បាស់រូបជាទីប្រាថ្នា ដឹងច្បាស់រូបមិនជាទីគាប់ចិត្ត មិនដឹងច្បាស់រូបជាទី គាប់ចិត្ត ដឹងច្បាស់រូបមិនជាទីពេញចិត្ត មិនដឹងច្បាស់រូបជាទីពេញចិត្ត ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយ រូប បានក្រាបទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្តី ក្រហល់ក្រហាយនោះធំណាស់តើ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីក្រហល់ ក្រហាយនោះធំណាស់តើ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីក្រហល់ក្រហាយ ដទៃដែលធំជាងផង គួរខ្លាចផង ជាងសេចក្តីក្រហល់ក្រហាយនេះមានដែរឬ ។ ម្នាលភិក្ខុ សេចក្តីក្រហល់ក្រហាយដទៃដែលធំជាងផង គួរខ្លាចផងជាងសេចក្តី ក្រហល់ក្រហាយនេះ មានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីក្រហល់ ក្រហាយដែលធំជាងផង គួរខ្លាចផង ជាងសេចក្តីក្រហល់ក្រហាយនេះ តើ ដូចម្តេច ។