អដ្ឋកថា កូដាគារសូត្រ ទី ៤
គប្បីជ្រាបអធិប្បាយក្នុងបរិឡាហសូត្រទី ៣ ដូចតទៅនេះ បទថា អនិដ្ឋរូបំ បានដល់ សភាវៈដែលមិនគួរប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹងនូវទុក្ខអរិយសច្ចតាមសេចក្តីពិត ។ បេ ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចតាមសេចក្តីពិត ក៏គង់នឹងធ្វើនូវទីបំផុត នៃទុក្ខដោយប្រពៃបាន ហេតុនេះមិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ណា ពោលយ៉ាងនេះថា អាត្មាអញមិនបាច់ធ្វើផ្ទះខាងក្រោមនៃផ្ទះមានកំពូល នឹងលើកផ្ទះខាងលើតែម្តង ( គឺមិនបាច់ធ្វើគ្រឿងក្រោមធ្វើតែគ្រឿងលើ ) ហេតុ នេះមិនមានទេយ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលយ៉ាង នេះថា អាត្មាអញមិនបាច់ត្រាស់ដឹងនូវទុក្ខអរិយសច្ចតាមសេចក្តីពិត ។ បេ ។ មិន បាច់ត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចតាមសេចក្តីពិត នឹងធ្វើនូវ ទីបំផុតនៃទុក្ខដោយប្រពៃតែម្តង ហេតុនេះមិនមានឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា ពោលយ៉ាងនេះវិញថា អាត្មាអញបានត្រាស់ដឹងនូវទុក្ខអរិយសច្ចតាមសេចក្តីពិត ។ បេ ។ បានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្តីពិត ហើយនឹងធ្វើនូវទីបំផុត នៃសេចក្តីទុក្ខបាន ហេតុនេះទើបមាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញធ្វើផ្ទះខាងក្រោមនៃផ្ទះមានកំពូលហើយសឹមលើក ផ្ទះខាងលើ ហេតុនេះទើបមាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ណាពោលយ៉ាងនេះថា អាត្មាអញត្រាស់ដឹងនូវទុក្ខអរិយសច្ច តាមសេចក្តីពិត ។ បេ ។ ត្រាស់ដឹងនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្តីពិតហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនេះ ទើបមានយ៉ាងនោះ