វាលសូត្រ ទី ៥
ក្បាលទី 24 · ទំព័រ 811
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀក ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុង វេសាលី ដើម្បីបិណ្ឌបាត ។ ព្រះអានន្ទដ៏មានអាយុ ក៏បានឃើញពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើគ្រឿងក្រោះក្នុងផ្ទះ ជាទីរៀននូវសិល្បៈ កំពុងបាញ់ សរតាមរន្ធចន្លោងដ៏តូចអំពីចម្ងាយឲ្យចេញទៅតៗគ្នាមិ នឲ្យដាច់ឡើយ ។ លុះព្រះអានន្ទនោះបានឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរតាមរន្ធចន្លោងដ៏តូចអំពីចម្ងាយ ឲ្យ ចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ ។