អដ្ឋកថា វាលសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 811

លំដាប់នោះ ព្រះអានន្ទមានអាយុ ត្រាច់ទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត កាលត្រឡប់មកពីបិណ្ឌបាតក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំ ព្រះអង្គស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុង ក្រុងវេសាលី ដើម្បីបិណ្ឌបាត ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឃើញ ពួកលិច្ឆវិកុមារច្រើននាក់ កំពុងធ្វើនូវគ្រឿងក្រោះ ក្នុងផ្ទះជាទីរៀននូវសិល្បៈ បាញ់សរតាមរន្ធចន្លោងដ៏តូចអំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ឡើយ ។ លុះខ្ញុំព្រះអង្គបានឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួក លិច្ឆវិកុមារនេះ ចេះបាញ់សរតាមរន្ធចន្លោងដ៏តូច ឲ្យចេញទៅតៗគ្នា មិនឲ្យ ដាច់ ។ ម្នាលអានន្ទ អ្នកសម្គាល់ហេតុនោះដូចម្តេច អំពើដូចម្តេចហ្ន៎ ដែល បុគ្គលធ្វើបានដោយកម្រក្រៃលែងផង ហេតុកើតឡើងព្រមដោយកម្រផង ។ ជនណាបាញ់សរតាមរន្ធចន្លោងដ៏តូចអំពីចម្ងាយឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ ឬក៏ជនណាបាញ់ទម្លុះនូវចុងនៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចម្រៀក ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលណាបាញ់ទម្លុះនូវចុងនៃចុងរោមកន្ទុយ ដែល ច្រៀកជា ៧ ចម្រៀក ហេតុនុ៎ះដែលបុគ្គលធ្វើបានដោយកម្រ ឬជាហេតុកើតឡើង ព្រមដោយកម្រ ។