អន្ធការសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 814

ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្នុងលោកន្តរនរក មានតែសេចក្តី ទុក្ខឥតល្ញែ ជានរកងងឹត ជានរកងងឹតសូន្យឈឹង ក្នុងនរកនោះ មិនដែលបាន ទទួលពន្លឺនៃព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយនេះ ដែលមានឫទ្ធិយ៉ាងនេះ មានអានុភាពធំយ៉ាងនេះឡើយ ។ កាលព្រះមានព្រះភាគទ្រង់សម្តែងយ៉ាងនេះហើយ ភិក្ខុមួយ រូប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ងងឹត នោះ ជាងងឹតធំណាស់ បពិត្រព្រះអង្គដ៏ចម្រើន ងងឹតនោះ ជាងងឹតធំមហិមា បពិត្រព្រះអង្គដ៏ចម្រើន ងងឹតដទៃដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរឬ ។ ម្នាលភិក្ខុ ងងឹតដទៃដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះងងឹតដទៃធំជាងផង គួរខ្លាចផង ជាង ងងឹតនេះ តើដូចម្តេច ។