អដ្ឋកថា អន្ធការសូត្រ ទី ៦
ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹង ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែង ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីជាតិ ។ បេ ។ កាលបើ ត្រេកអរហើយ រមែងតាក់តែង ។ លុះតាក់តែងហើយ ក៏ធ្លាក់ចុះកាន់ទីងងឹត គឺជាតិផង ធ្លាក់ចុះកាន់ទីងងឹត គឺជរាផង ធ្លាក់ចុះកាន់ទីងងឹត គឺមរណៈផង ធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសផង ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស តថាគតពោលថា មិនផុត ស្រឡះចាកទុក្ខឡើយ ។ ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ និរោធគាមិនីបដិបទា ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនត្រេកអរក្នុងសង្ខារ ទាំងឡាយ ដែលប្រព្រឹត្តទៅដើម្បីជាតិ ។ បេ ។ កាលបើមិនត្រេកអរហើយ ក៏