បឋមឆិគ្គឡយុគសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 816
រមែងមិនតាក់តែង ។ លុះមិនបានតាក់តែងហើយ ក៏មិនធ្លាក់ចុះកាន់ទីងងឹត គឺជាតិ ផង មិនធ្លាក់ចុះកាន់ទីងងឹត គឺជរាផង មិនធ្លាក់ចុះកាន់ទីងងឹត គឺមរណៈផង មិនធ្លាក់ចុះកាន់ទីងងឹត គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសផង ។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស តថាគតពោលថា ផុតស្រឡះចាកទុក្ខ បាន ។