អដ្ឋកថា បឋមឆិគ្គឡយុគសូត្រ ទី ៧
ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាម ថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសបោះនឹមមានច្បោះតែមួយ ក្នុងមហាសមុទ្រ ក៏ក្នុងមហាសមុទ្រនោះមានអណ្តើកខ្វាក់ ( មួយ ) លុះកន្លង មួយរយឆ្នាំៗ ទៅ ទើបអណ្តើកខ្វាក់នោះងើបម្តងៗ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះ ដូចម្តេច កាលបើកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្តើកខ្វាក់នោះ ងើបម្តងៗ តើគួរនឹងសកកក្នុងនឹម មានច្បោះតែមួយ ឯណោះបានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្រែងតែកាលកន្លងយូរអង្វែងទៅ ទើបមានម្តងៗ ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងមួយរយឆ្នាំៗ ទៅ ទើប អណ្តើកខ្វាក់នោះងើបម្តងៗ ក៏សកកទៅក្នុងនឹមមានច្បោះតែមួយឯណោះ ទុក ជាឆាប់ពេកណាស់ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលដែល ធ្លាក់ទៅក្នុងវិនិបាតហើយ បានមកជាមនុស្សអស់វារៈម្តង តថាគតពោលថា មិនបានឆាប់ឡើយ គឺយូរពេកណាស់ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះបុគ្គលពាលក្នុងលោកនេះគ្មានប្រព្រឹត្តនូវធម៌ គ្មានប្រព្រឹត្ត ស្មើ គ្មានធ្វើកុសល គ្មានធ្វើបុណ្យទេ មានតែទំពាស៊ីនូវគ្នានិងគ្នា ។ ម្នាលភិក្ខុ ទាំងឡាយ ការទំពាស៊ីនូវសត្វដែលមានកម្លាំងថយ រមែងប្រព្រឹត្តទៅក្នុងបុគ្គល ពាលនុ៎ះ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គល ពាលមិនឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទ