ទុតិយឆិគ្គឡយុគសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 818

ម្នាលភិក្ខុទាំងឡាយ ដូចជាផែនដីធំនេះ មានទីបំផុតជាមួយគ្នា មានបុរសបោះនឹម មានច្បោះតែមួយទៅលើផែនដីនោះ ខ្យល់ពីទិសខាងកើត បក់នឹមនោះទៅទិសខាងលិច ខ្យល់ពីទិសខាងលិច បក់ ( នឹមនោះ ) ទៅទិសខាងកើត ខ្យល់ពីទិសខាងជើង បក់ ( នឹមនោះ ) ទៅទិសខាងត្បូង ខ្យល់ពីទិសខាងត្បូង បក់ ( នឹមនោះ ) ទៅទិសខាងជើង លុះកន្លងមួយរយ ឆ្នាំៗ ទៅ ទើបមានអណ្តើកខ្វាក់មួយក្នុងទីនោះងើបម្តងៗ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះដូចម្តេច លុះកន្លងមួយរយឆ្នាំៗ ទៅ ទើប អណ្តើកខ្វាក់នោះ ងើបម្តងៗ តើគួរនឹងសកកក្នុងនឹមមានច្បោះតែមួយឯណោះ បានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្តើក ខ្វាក់នោះងើបម្តងៗ គួរនឹងសកកទៅក្នុងនឹមមានច្បោះតែមួយឯណោះ ដោយ ហេតុឯណា ហេតុនោះ កម្រក្រៃពេក យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបាននូវភាពជាមនុស្សកម្រក្រៃពេក យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ កើតក្នុងលោកកម្រក្រៃពេកយ៉ាង នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យដែលតថាគតសម្តែងហើយ រមែង ភ្លឺច្បាស់ក្នុងលោកកម្រក្រៃពេកយ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ការបាន នូវអត្តភាពជាមនុស្សនេះ ១ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធកើតក្នុងលោក ១ ធម្មវិន័យដែលតថាគតសម្តែងហើយ រមែងភ្លឺច្បាស់ក្នុងលោក ១ ( ទាំង ៣ នេះក្រដូចគ្នា ) ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនា នេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។