អដ្ឋកថា ទុតិយឆិគ្គឡយុគសូត្រ ទី ៨
គប្បីជ្រាបអធិប្បាយក្នុងទុតិយឆិគ្គឡសូត្រទី ៨ ដូចតទៅ បទថា មហាបឋវី បានដល់ ផែនដីធំរវាងចក្រវាឡ ។ បទថា អធិច្ចមិទំ សេចក្តីថា បើនឹមនោះមិនរលួយ ទឹកក្នុងសមុទ្រនឹងមិនស្ងួត អណ្តើកនោះ មិនស្លាប់ ហេតុនោះ ក៏គប្បីមានដោយអំណាចតាមសេចក្តីប្រាថ្នាបានខ្លះ ។ ក្នុងបទថា ឯវំ អធិច្ចមិទំ ភិក្ខវេ នេះ ព្រះមហាសីវត្ថេរបានសម្តែងយុគទាំង ៤ គឺការបានភាពជាមនុស្ស ឈ្មោះថា បានលំបាកក្រៃលែង ដូចអណ្តើកខ្វាក់ នោះ សកកចូលទៅតាមច្បោះនឹម ដែលបុរសឈរត្រង់កណ្តាប់ចក្រវាល ទិសខាងកើតបោះចូលទៅ ។ ការកើតឡើងនៃព្រះតថាគត ឈ្មោះថា ជាហេតុឲ្យដល់នូវត្រើយ ក៏ លំបាកក្រៃលែង ដូចអណ្តើកខ្វាក់ដែលបុរសឈរត្រង់កណ្តាប់ចក្រវាលទិស ខាងត្បូងបោះចូលទៅ ហើយវិលជុំវិញ ដល់នឹមទី ១ ហើយឡើងទៅកាន់ ប្រហោងខាងលើ សកកចូលទៅតាមប្រហោងនោះ ។ ការសម្តែងធម៌ និងវិន័យ ដែលព្រះតថាគតទ្រង់ប្រកាសហើយ ឈ្មោះ ថា ជាហេតុកើតដែលលំបាកក្រៃលែងជាង ដូចការដែលអណ្តើកខ្វាក់ ដែល