បឋមសិនេរុបព្វតរាជសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 820

បុរសឈរត្រង់កណ្តាប់ចក្រវាលទិសខាងលិចបោះទៅ ហើយវិលជុំវិញ សូម្បី នឹម ២ ខាងលើឡើងហើយកាន់ប្រហោងខាងលើដោយប្រហោង ហើយសក កចូលទៅតាមប្រហោង ។ ការចាក់ធ្លុះសច្ចៈ ៤ គប្បីជ្រាបថា ជាហេតុកើតដែលលំបាកក្រៃលែង ជាងអណ្តើកខ្វាក់ ដែលបុរសឈរត្រង់កណ្តាប់ចក្រវាលទិសខាងជើង បោះ ចូលទៅ ហើយវិលជុំវិញ ដល់នឹម ៣ ខាងលើ ហើយឡើងទៅកាន់ប្រហោង ខាងលើ ដោយប្រហោង សកកចូលទៅតាមប្រហោង ។ សូត្រទី ៩ ជាដើម មានន័យតាមដែលពោលហើយ ក្នុងអភិសមយសំយុត្តនោះឯង ។