អដ្ឋកថា បឋមសិនេរុបព្វតរាជសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 820
ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកដុំក្រួស ៧ ដុំ បុន គ្រាប់សណ្តែកបាយ ទៅប្រៀបផ្ទឹមនឹងស្តេចភ្នំឈ្មោះសិនេរុ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះដូចម្តេច ដុំក្រួស ៧ ដុំ បុនគ្រាប់ សណ្តែកបាយ ដែលបុគ្គលយកទៅប្រៀបផ្ទឹមក្តី ស្តេចភ្នំឈ្មោះសិនេរុក្តី របស់ ទាំងពីរនោះ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ស្តេចភ្នំឈ្មោះ សិនេរុនេះ មានចំនួនច្រើនផង ដុំក្រួស ៧ ដុំ បុនគ្រាប់សណ្តែកបាយ ដែល