ទុតិយសិនេរុបព្វតរាជសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 821
បុគ្គលប្រៀបធៀបហើយមានចំនួនតិចជាងដុំក្រួស ៧ ដុំ បុនគ្រាប់សណ្តែក បាយ ដែលបុគ្គលយកទៅប្រៀបធៀបនឹងស្តេចភ្នំសិនេរុ មិនដល់នូវការរាប់ ផង មិនដល់នូវការប្រៀបធៀបោផង មិនដល់នូវចំណែកនៃចំណិតផង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវ័កដែលបរិបូណ៌ដោយ ទិដ្ឋិ ជាអ្នកត្រាស់ដឹង ( នូវមគ្គ និងផល ) សេចក្តីទុក្ខ ( របស់អរិយសាវ័ក នោះ ) ដែលអស់ទៅរលីងទៅច្រើនជាង សេចក្តីទុក្ខដែលសល់នៅតិចជាង មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបោផង មិនដល់នូវចំណែកនៃ ចំណិតផង ដើម្បីប្រៀបធៀបនូវគំនរទុក្ខពីមុន ដែលអស់ទៅរលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ ក៏យ៉ាងនោះឯង ។