អដ្ឋកថា ទុតិយសិនេរុបព្វតរាជសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 821

បុគ្គលណាដឹងច្បាស់តាមសេចក្តី ពិតថា នេះជាទុក្ខ ។ បេ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ ធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជា ទុក្ខនិរោធគាមិនីបដិបទា ។ ម្នាលភិក្ខុទាំងឡាយ ស្តេចភ្នំឈ្មោះសិនេរុ ក៏ដល់នូវការអស់ទៅ រលីងទៅ លើកលែង គឺកុំបាច់និយាយដល់ដុំក្រួស ៧ ដុំ បុនគ្រាប់សណ្តែក បាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះ ដូចម្តេច ការអស់ទៅរលីងទៅនៃស្តេចភ្នំឈ្មោះសិនេរុក្តី ដុំក្រួស ៧ ដុំ បុនគ្រាប់ សណ្តែកបាយដែលសល់នៅក្តី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ការអស់ទៅរលីងទៅនៃស្តេចភ្នំឈ្មោះសិនេរុមានចំនួន ច្រើនជាង ដុំក្រួស ៧ ដុំ បុនគ្រាប់សណ្តែកបាយ ដែលសល់នៅមានចំនួន តិចជាងដុំក្រួស ៧ ដុំ បុនគ្រាប់សណ្តែកបាយដែលសល់នៅ ក៏មិនដល់នូវ ការរាប់ផង មិនដល់នូវការប្រៀបធៀបោផង មិនដល់នូវចំណែកនៃចំណិតផង ដោយការប្រៀបធៀបនូវការអស់ទៅរលីងទៅ នៃស្តេចភ្នំឈ្មោះសិនេរុឡើយ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវ័ក ដែលបរិបូណ៌ ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង ( នូវមគ្គ និងផល ) សេចក្តីទុក្ខដែលអស់ទៅ វិនាសទៅ ( នៃអរិយសាវ័កនោះ ) មានចំនួនច្រើន សេចក្តីទុក្ខដែលសល់នៅ មានចំនួនតិច មិនដល់នូវការរាប់ មិនដល់នូវការប្រៀបធៀប មិនដល់នូវចំណែក នៃចំណិត និងគំនរទុក្ខពីមុនដែលអស់ទៅរលីងទៅចំនួន ៧ អត្តភាព ជាយ៉ាង យូរ យ៉ាងនោះឯង ។