នខសិខសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 824

គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីមាន ប្រមាណតិច ដាក់លើខ្នងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់នូវហេតុនោះ ដូចម្តេច អាចម៍ដីមាន ប្រមាណតិច ដែលតថាគតលើកដាក់លើចុងក្រចកក្តី មហាប្រឹថពីនេះក្តី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មហាប ្រឹថពីនេះច្រើនជាង អាចម៍ដីប្រមាណតិច ដែលព្រះមានព្រះភាគទ្រង់លើក ដាក់លើខ្នងព្រះនខា មានប្រមាណតិចទេ អាចម៍ដីមានប្រមាណតិច ដែលព្រះមាន ព្រះភាគលើកដាក់លើចុងព្រះនខា មិនបានដល់នូវការរាប់ផង មិនបាន ដល់នូវការប្រៀបធៀបោផង មិនបានដល់នូវចំណែកនៃចំណិតផង ដោយការ ប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ ។