បោក្ខរណីសូត្រ ទី ២
ភូមិ អាស្រ័យបរិយាយដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលក្នុងសាសនានេះ រមែងដឹងច្បាស់តាមពិត ថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់ តាមពិតថា នេះជាសភាវៈរម្លត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុង សេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខ បុគ្គល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែង ពិចារណាឃើញថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនានេះ មាន នរណាសម្តែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគយ៉ាងនេះដែរឬ ។ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនា នេះ មិនមាននរណាសម្តែងធម៌ពិត មែន ប្រាកដដូចព្រះដ៏មានព្រះភាគយ៉ាង នេះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែង ដឹងច្បាស់នូវឥន្ទ្រិយទាំង ៥ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ភិក្ខុជាសេក្ខបុគ្គល មិនទាន់បានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផលដែលជាទីបំផុត ដោយកាយនៅឡើយទេ គ្រាន់តែ ពិចារណាឃើញធ្លុះធ្លាយដោយប្រាជ្ញា ។